
បន្ទាយមានជ័យ ៖ នាថ្ងៃអាទិត្យ ទី២៤ ខែសីហា ឆ្នាំ២០២៥ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួង មហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញ បួងសួង ដេីម្បីសុំសេចក្តីសុខជូនប្រជាជនកម្ពុជា ពិសេសវរៈកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារ ពីការឈ្លានពានទឹកដីពីប្រទេសថៃ នៅប្រាសាទបន្ទាយទ័ព ស្ថិតនៅភូមិថ្នល់ដាច់ ឃុំថ្មពួក ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមប្រតិភូអមដំណេីរ ឯកឧត្ដម ប្លែក វ៉ារី ប្រធាន ក្រុមប្រឹក្សា ខេត្ត ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត និងលោកជំទាវ រួមនឹងអភិបាលរង មន្ទីរ អង្គភាព ប្រជាពលរដ្ឋបានចូលរួមយ៉ាងច្រេីនកុះករ៕













You must be logged in to post a comment.