
មេឃុំស្ដីទី ឃុំឈ្វាំង លោក សេង ចាន់ បានច្រានចោលនូវលិខិតស្នើរសុំ របស់ប្រជាពលរដ្ឋចំនួន២៥គ្រួសារ ផ្តិតមេដៃផ្ទុះការតវ៉ារឿង លោកមេភូមិបានរំលោភផ្លូវបុរាណចាស់
មេឃុំស្ដីទី ឃុំឈ្វាំង លោកសេង ចាន់ បានច្រានចោលនូវលិខិតស្នើសុំរបស់ប្រជាពលរដ្ឋចំនួន២៥គ្រួសារ បានផ្ដិតមេដៃផ្ទុះការតវ៉ាសុំបើកផ្លូវ បុរាណចាស់ មួយកន្លែង ស្ថិតនៅភូមិព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល ។
បើយោងតាមប្រជាពលរដ្ឋទាំង២៥គ្រួសារនោះបានឲ្យដឹងថា÷ ផ្លូវបុរាណចាស់មួយខ្សែដែលមានទំហំទទឹង៤ម៉ែត
បណ្ដោយ១៨៧ម៉ែត ជាផ្លូវដែលប្រជាពលរដ្ឋធ្លាប់តែចរាចរណ៍និងធ្វើដំណើរឆ្លងកាត់ទៅអាស្រ័យផលលើផ្លូវនេះ តាំងពីកំឡុងឆ្នាំ១៩៩៣មកម្លេះ ប៉ុន្តែទើបមកដល់បច្ចុប្បន្ន លោក ខេន សារិន ជាមេភូមិព្រៃគោល បានយករបងមកបិទរំលោភបំពានយកផ្លូវរបស់សាធារណៈ ខាងលើ មកធ្វើជាផ្លង់កម្មសិទ្ធិផ្ទាល់ខ្លួនទៅវិញ ។
កាលពីព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ តំណាងប្រជាពលរដ្ឋចំនួន៥រូបបានយកលិខិតនិងស្នាមមេដៃប្រជាពលរដ្ឋចំនួន២៥គ្រួសារ ទៅដាក់ស្នើសុំឲ្យលោកមេឃុំឈ្វាំងស្ដីទីលោក សេង ចាន់ សូមលោកជួយដោះស្រាយដែរ ក៏ប៉ុន្តែលិខិតនោះត្រូវបានលោកមេឃុំឈ្វាំងស្ដីទី សេង ចាន់ រុញច្រានចោលទៅវិញ ។ ហើយបានបោះលិខិតរបស់ប្រជាពលរដ្ឋដែលបានដាក់ស្នើរ សូមគោរពចូល លោកមេឃុំឈ្វាំង
កម្មវត្ថុ : ស្នើសុំ លោកមេឃុំ ពិនិត្យនិងជួយដោះស្រាយទីតាំងផ្លូវបុរាណចាស់មួយកន្លែង ដែលមានប្រវែងទទឹង៤ម៉ែបណ្ដោយ ១៨៧ម៉ែត ស្ថិតនៅចំណុចខាងកើតជាប់របងសាលាបឋមសិក្សាព្រៃគោល ឃុំឈ្វាំង ស្រុកពញាឮខេត្តកណ្ដាល ។
លិខិតរបស់ប្រជាពលរដ្ឋដែលបានដាក់នោះគឺលោកមេឃុំស្ដីទីឃុំឈ្វាំង ឈ្មោះសេង ចាន់ ត្រូវបានរុញច្រានចោលមិនទទួលយកលិខិតរបស់ប្រជាពលរដ្ឋ ស្របពេលនោះផងដែរ ប្រជាពលរដ្ឋទាំង២៥គ្រួសារ បានដាក់ការសង្ស័យថា÷ ប្រហែលប៉ះចំខ្សែរបស់មេឃុំស្តីទីហើយមើលទៅ បានជាមិនព្រមទទួលលិខិតបែបនេះ ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងដេញប្រជាពលរដ្ឋឲ្យមករកឯកសារដែលពាក់ព័ន្ធនៅចំណុចទីតាំងដីខាងលើនោះ ហើយទាក់ទងទៅអ្នកដែលពាក់ព័ន្ធទាំងអស់នោះ រួមជាមួយនឹងឯកសារយកមកឱ្យមេឃុំស្ដីទីមើលសិន ។
លោកមេឃុំស្ដីទីរូបនេះហាក់បីដូចជាផ្ទុយស្រឡះ ក្នុងនាមមន្ត្រីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមិនបានគោរពតាមបទបញ្ជា របស់រាជរដ្ឋាភិបាលដែលបានដាក់ចេញជាបន្តបន្ទាប់កន្លងមក។ តើឱ្យប្រជាពលរដ្ឋសង្ឃឹមអ្វី? បើក្នុងនាមន្ត្រីមូលដ្ឋានមិនបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋខ្លួនឯងក្នុងមូលរដ្ឋានមិនបានផង ក្នុងការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋដែលបានស្នើសុំដោះស្រាយ ប្រជាពលរដ្ឋបានចាត់ទុកថា មន្ត្រីនៅក្នុងមូលដ្ឋាននេះហើយគឺជា ម៉ែជាឪរបស់ពួកគាត់ក្នុងកាមើលថែពួកគាត់នោះ។
រាល់បញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ គឺជា៖ ទុក្ខកង្វល់របស់មន្ត្រីក្នុងមូលដ្ឋាន ។បើយោងតាមប្រសាស របស់សម្ដេចតេជោអតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច ធ្លាប់បានលើកឡើងផងដែរថា៖ ភាពពើងទ្រូងរបស់មន្ត្រី ដែលខ្វះសីលធម៌ចំពោះប្រជាជន.គឺរឿងដែលប្រជាជនស្អប់ខ្ពើម ដែលធ្វើឲ្យប៉ះពាល់ដល់ថ្នាក់ដឹកនាំ ។
បើយោងតាមប្រជាពលរដ្ឋជាច្រើនបន្ថែមលើប្រជាពលរដ្ឋ២៥គ្រួសារទៀត បានលើកឡើងព្រមៗគ្នាផងដែរថា ÷ មេឃុំស្ដីទី ឃុំឈ្វាំង លោក សេង ចាន់ នៅពេលប្រជាពលរដ្ឋក្នុងមូលដ្ឋានមានបញ្ហាកន្លងមកស្នើរសុំមន្ត្រីជួយដោះស្រាយម្តងៗ ហាក់បីដូចប្រជាពលរដ្ឋទៅសុំភ្លើងយក្យអញ្ចឹង មេឃុំស្ដីទីឃុំឈ្វាំង លោក សេង ចាន់ បើបាននិយាយទៅកាន់ប្រជាពលរដ្ឋក្នុងកាដោះស្រាយអ្វីមួយ ច្រើនតែប្រើនូវអំណាចរបស់ខ្លួន ដោយមិនបានយល់ពីអារម្មនិងទុក្ខកង្វល់របស់ប្រជាពលរដ្ឋនោះឡើង ។ នៅឃុំឈ្វាំងកន្លងមកប្រជាពលរដ្ឋតែងតែសង្កេតឃើញមានបញ្ហាអសន្តិសុខក្នុងឃុំមានជាបន្តបន្ទាប់ ដូចជា ចោលួចគោរបស់ប្រជាពលរដ្ឋក្នុងភូមិ ករណីវាយផ្លន់យកម៉ូតូពីប្រជាពលរដ្ខពីក្រុមក្មេងទំនើង រឿងនិវាទដីធ្លីរបស់ប្រជាពលដ្ឋ ។ល។
បើយោងតាមប្រជាពលរដ្ឋជាច្រើនទៀតបានលើកឡើងព្រមៗគ្នាផងដែរថា ចុះមូលហេតុអ្វីបានជាលោក សេង ចាន់ ត្រឹមតែមេឃុំស្ដីទី ក៏មានសិទ្ធិអំណាចខ្លាំងជាង លោកអភិបាលនៃគណៈអភិបាលស្រុក និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តទៅទៀត ។
ប្រជាពលរដ្ឋ ក្នុងឃុំឈ្វាំងទាំងមូលបាននិងសូមសំណូមពរ សូមឱ្យលោកអភិបាលនៃគណៈអភិបាលស្រុក និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល ជាពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមលោកទាំងទ្វេមេត្តាពិនិត្យមើលមន្ត្រី ឃុំឈ្វាំង នេះផងទាន កុំឲ្យមន្ត្រីបម្រើពលរដ្ឋក្នុងមូលដ្ឋានចេះតែបានដៃភ្លេចខ្លួនពេក ។
រាល់ការចុះផ្សាយនៅខ្លឹមសារអត្ថបទខាងលើ អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺ ពីមន្ត្រីភាគីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ តាមរបបស្ដីអំពី ច្បាប់អ្នកសារព័ត៌មាននៅកម្ពុជា ។













You must be logged in to post a comment.