ករណីរោងចក្រ Win Ta Garment & Finishing Co., Ltd. បានបំពានផ្ទុយពីក្រមបរិស្ថាន និងធនធានធម្មជាតិនៅត្រង់ មាត្រា៤ មាត្រា៦ មាត្រា៩ថ្មី នៃអនុក្រឹត្រស្តីពីការបំពុលទឹក ដែលបង្កប់ទុយោ លួចបង្ហូរទឹកស្អុយចូលក្នុងស្ទឹងព្រែកត្នោត ដែល បង្ករផលប៉ះពាល់ដល់សុខភាពពលរដ្ឋរស់នៅក្បែរនោះ ស្ថិតនៅភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ក្រុមការងារអធិការកិច្ចនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន និងនាយកដ្ឋាន EIA ដឹកនាំដោយលោក ធីវ សុភារិទ្ធ អគ្គនាយករង ដោយមានការចូលរួមពីតំណាងមន្ទីរបរិស្ថានខេត្តកណ្តាល រដ្ឋបាលស្រុកអង្គស្នួល និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានចុះត្រួតពិនិត្យករណីមានសេក្តីរាយការណ៍ថា ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. បានបង្ហូរសំណល់រាវមានពណ៌ ចូលស្ទឹងព្រែកត្នោត បង្កឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់ទឹក និងសុខភាពសាធារណៈ ពិតប្រាកដមែន ស្ថិតនៅភូមិសរមាំង ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល យ៉ាងពិតប្រាកដមែន។
សកម្មភាពរបស់ក្រុមហ៊ុននេះ បានបង្កឲ្យមានបញ្ហាបំពុលទឹកស្ទឹង បង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ ដែលជាការប្រព្រឹត្តល្មើសនឹងក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលតម្រូវឲ្យយើងត្រូវចាត់វិធានការដូចខាងក្រោម៖
២-ផ្អាកផ្នែកផលិតកម្មបញ្ចេញសំណល់រាវ ជាបណ្តោះអាសន្ន រហូតដល់ក្រុមហ៊ុនរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA រួចរាល់។
១-ពិន័យអន្តរការណ៍ជាប្រាក់ ដោយអនុលោមតាមប្រកាសអន្តរក្រសួងលេខ១០៧០។
៣-ធ្វើការរុះរើលូចំហរ និងបំពង់លូបង្ហូរសំណល់រាវចូលស្ទឹងចេញឲ្យអស់ជាបន្ទាន់ ដើម្បីជៀសវាងការលួចបង្ហូរចេញតទៅទៀត ដោយតម្រូវឲ្យមានលូបង្ហូរទឹកចេញតែមួយទីតាំង ដើម្បីងាយស្រួលក្នុងការតាមដាននិងត្រួតពិនិត្យ។
៤-តម្រូវឲ្យកែសម្រួលអាងព្រឹត្តិកម្មសំណល់រាវឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដោយអនុលោមតាមស្តង់ដារបរិស្ថាន ដែលអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់រាវឆ្លើយតបនឹងស្តង់កំណត់
៥-ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យលើការបញ្ចេញសំណល់រាវពីអាងប្រព្រឹត្តិកម្ម ទៅតាមការកំណត់។
៦-ត្រូវធ្វើស្តារសម្អាតបរិស្ថានស្ទឹងព្រែកត្នោត ដែលទទួលរងផលប៉ះពាល់ ឲ្យមានភាពដូចដើមវិញ។
៧-ត្រូវផ្តល់សំណងផលប៉ះពាល់ដល់បរិស្ថាន និងសង្គម និងសុខភាពប្រជាពលរដ្ឋ ទៅតាមការគណនានិងវាយតម្លៃពីមន្ត្រីជំនាញ។
បេីតសមប្រភពបានឱ្យដឹងទៀតថា រោងចក្របោកគក់ខាងលេីនេះ បានបេីកដំណើរការ ចាប់ពីខែតុលា ឆ្នាំ២០២៤ រហូតដល់បច្ចុប្បន្ន ហើយរោងចក្រផងដែរ មិនព្រមសហការជាមួយក្រសួងបរិស្ថាន លេីការបំពាក់ឧបករណ៍ស្វ័យប្រវត្តិ ដេីម្បីត្រួតពិនិត្យសារធាតុពុល ឬសារធាតុគីមី ព្រមទាំងមិនបេីកដំណើរការអាងប្រព្រឹត្តតិម្ម សំអាតសារធាតុក្នុងទឹក មុននឹងបញ្ចេញចោល។
បេីតាមអ្នកនាំពាក្យក្រសួងបរិស្ថាន កន្លងមកក្រសួងបានដាក់វិធាន ឱ្យគ្រប់រោងចក្រ ត្រូវចូលរួមអនុវត្តឱ្យខានតែបាន ដេីម្បីបញ្ជៀសជាតិពុលក្នុងសំណល់រាវ។
អង្គភាពសារព័ត៌មានយេីងខ្ញុំ នឹងបន្ដតាមដាន និងផ្សព្វផ្សាយព័ត៌មានជូនថ្នាក់ដឹកនាំ ជំនាញពាក់ព័ន្ធ ដូចករណីរោងចក្រខាងលើ និងនៅតាមទីតាំងរោងចក្រនានា ដេីម្បីទប់ស្កាត់ការបង្ហូរសារធាតុពុលចូលប្រព័ន្ធទឹកសាធារណៈ។ ផ្ដល់ព័ត៌មាននិងរាយការណ៍ព័ត៌មានរហ័ស: 016633388
You must be logged in to post a comment.