Sun. Jan 12th, 2025

កណ្ដាល៖ កាលពីពេលថ្មីៗនេះគេឃើញមានកាបែកធ្លាយនូវព័ត៌មានមួយគួអោយមានកាហួសចិត្តយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ខនៅក្នុងមូលដ្ខាន ហើយពូកគាត់បានខ្សឹបតៗគ្នាថា ដីអាករឃុំរបស់រដ្ឋ ទំហំ៣ហិកតាកន្លះ ត្រង់ចំណុចជាប់និងទំនប់ខាងកើត”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល ត្រូវបានមេឃុំលក់ទៅឱ្យលោកឧកញ៉ា ចាប ហុងលី ក្នុងទឹកប្រាក់ជិត២០ម៉ឺនដុល្លារ!។

បើយោងតាម លោកទឹម ទន មេភូមិសន្លុង និងលោកក្រុមប្រឹក្សាឃុំសន្លុង បានអះអាងដូចៗគ្នាថា នៅចំនុចទីតាំងដីខាងលើនេះត្រូវបានលោកស្រី ណេង ដាលីស មេឃុំសន្លុង លក់ ទៅអោយឱ្យលោកឧកញ៉ា ចាប ហុងលី យ៉ាងពិតប្រាកដម៉ែន ហើយបច្ចុប្បន្នដីនេះ បានក្លាយជាកម្មសិទ្ធិរបស់ឧកញ៉ា ចាប ហុងលី និងមាន(ប្លង់រឹង)អស់ហើយផងដែ ។ ហើយបច្ចុប្បន្ន លោកឧកញ៉ា ចាប ហុងលី កំពុងកាន់កាប់លើដីអាករឃុំសន្លុង និងបានជួលដីនេះទៅឱ្យពលរដ្ឋ ធ្វើស្រូវ ក្នុង១ហិកតាតម្លៃ៦០ម៉ឺនរៀល សម្រាប់រយៈពេល១ឆ្នាំម្ដង ។

ស្រមគ្នាពេលដែលលោកស្រីមេឃុំសន្លុងបានលក់ដីអាករឃុំរបស់រដ្ឋខាងលើនេះរួចមក គេឃើញមានលោកស្រី ណេង ដាលីស មេឃុំ សន្លុង បានប្តូរថយន្តសេរីទំនើបមួយគ្រឿងមានតំលៃរាប់ម៉ឺនដុល្លា? ប្រជាពលរដ្ខនិងមហាជនកំពុងដាក់កាសង្ស័យជុំវិញខាងលើនេះផងដែរ។
នេះបើយោងតាមពលរដ្ឋបានអោយដឹងថា ដីអាករឃុំសន្លុងត្រង់ចំណុចខាងលើគឺលោកស្រី ណេង ដាលីស មេឃុំសន្លុង បានលក់ឱ្យឧកញ៉ា ចាប ហុងលី ក្នុងតម្លៃ៥០.០០០ដុល្លារក្នុង១ហិកតា ចំនួនដីសរុប៣ហិកតាកន្លះ ស្មើទឹកប្រាក់១៧.៥០០០ដុល្លារ.។ ពួកគាតបានបន្តថា ទឹកប្រាក់បានពីកាលក់ដីខាងលើនេះ គឺមានចំនួនច្រើនណាស់សំរាប់ពួកគាត់ជាប្រជាពលរដ្ឋ ។ ពាក់ព័ន្ធជុំវិញករណីរឿងនេះ ពុំមានការបកស្រាយបំភ្លឺពីលោកស្រី ណេង ដាលីសមេឃុំសន្លុងនោះឡើយ រឿងនេះពលរដ្ឋបានលើកឡើង តៗគ្នាថា ពួកខ្លួនពុំបានដឹងឮនិងឯកភាពឱ្យអាជ្ញាធរឃុំសន្លុង លក់ដីអាករឃុំរបស់រដ្ឋនោះទេ ផ្ទុយទៅវិញ ស្នាមមេដៃដែលពួកខ្លួនផ្ដិតកាលពីកន្លងមកនោះ គឺដើម្បីស្នើសុំរក្សាការពារដីរដ្ឋ(ដីបឹងមេទឹកសំឡូង)និងជួសជុលផ្លូវប៉ុណ្ណោះ។ ហើយក្នុងកាផ្តិតមេដៃនោះ ប្រសិនបើអាជ្ញាធរនិងឈ្មួញយកមេដៃពួកគាត់ ទៅក្លែងបន្លំថា ឯកភាពឱ្យលក់ដីអាករឃុំរបស់រដ្ឋ គឺជារឿងប្រឌិតទាំងស្រុង។

កាលពីរសៀលទី០៨ មករា ២០២៥ អង្គភាពព័ត៌មាន បានសុំការបំភ្លឺពីលោក ម៉ុន មឿង មេការរបស់លោកឧកញ៉ា ចាប ហុងលី ដោយលោកក៏បានលើកឡើងថា លោកឧកញ៉ា ចាប ហុងលី ពិតជាបានទិញ ដីអាករឃុំសន្លុង ត្រង់ចំណុចខាងលើ ពីរដ្ឋបាលឃុំ យ៉ាងពិតប្រាកដមែនដោយផ្អែកថា ពលរដ្ឋឯកភាពឱ្យលក់ ។

ចំណែកលោកស្រី ណេង ដាលីស មេឃុំសន្លុង មិនអាចបំភ្លឺនឹងមិនបានឆ្លើយតប ដោយសាពេលខលទូរស័ព្ទចូលរួចមិនទទទួល។
-រីឯលោក ហ៊ែល ម៉ូដេត ប្រធានការិយាល័យ រៀបចំដែនដី នគរូបនីយកម្មសំណង់ និងភូមិបាលស្រុកខ្សាច់កណ្ដាល បានថ្លែងថា.លោកពុំបានដឹងទេ ពាក់ព័ន្ធការលក់ដីអាករឃុំខាងលើ ។

-រីឯលោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល ក៏បានថ្លែងស្រដៀងគ្នាដែរថា.លោកពុំបានដឹងរឿងនោះឡើយ..។
-ចំពោះលោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តកណ្ដាលមិនអាចសុំការបំភ្លឺបានទេ ដោយគ្រាន់តែឮប្រាប់ថា អ្នកកាសែត លោកចុចបិទទូរសព្ទ.!។

  • ទោះជាយ៉ាងណាក៏ដោយ.នៅរសៀលទី០៨ មករា ២០២៥ លោក ទឹម ទន មេភូមិសន្លុងបានថ្លែងថា មេឃុំសន្លុង ពិតជាបានលក់ដីអាករឃុំរបស់រដ្ឋ ត្រង់ចំណុចខាងលើប្រាកដមែន.!។ លោកមេភូមិបញ្ជាក់ថា ដីនោះលោកមេឃុំអាណត្តិមុនជាអ្នកលក់ ដោយយកលុយមកតម្កល់ទុកនៅសាលាឃុំហើយលោកស្រី ណេង ដាលីស មេឃុំថ្មីជាអ្នកចាត់ចែងដកប្រើប្រាស់។
    -ចំពោះលោក ថោង ស្រស់ អតីតមេឃុំនិងបច្ចុប្បន្នជាក្រុមប្រឹក្សាឃុំសន្លុងបានថ្លែងថា ដីអាករឃុំ ទំហំ៣ហិកតាកន្លះ ដែលជាប់និងទំនប់”មេទឹកសំឡូង”ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល។ គឺឃុំបានលក់ឱ្យឧកញ៉ា ចាប ហុងលី ប្រាកដមែន ហើយមន្ត្រីជំនាញក៏បានចេញ(ប្លង់រឹង)ឱ្យឧកញ៉ា ចាប ហុងលី រួចរាល់ហើយដែរ.!។
  • បើតាមលោក ថោង ស្រស់ ដីនោះឃុំលក់ឱ្យឧកញ៉ា ចាប ហុងលី តម្លៃ ៥០.០០០ដុល្លារ ក្នុង១ហិកតា.!ក្នុងនោះ រដ្ឋបាលឃុំ ទើបនិងទទួលបានលុយគ្រប់ចំនួន.នាពេលថ្មីៗនេះដែរទេ!។ លោក ថោង ស្រស់ បញ្ជាក់ទៀតថា លុយទាំងនោះ គឺនៅលើលោកស្រីមេឃុំបច្ចុប្បន្ន ជាអ្នកកាន់កាប់…!។ជុំវិញពាក់ព័ន្ធរឿងខាងនេះ ពលរដ្ឋសុំស្នើដល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល
    ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាមេត្តាចាត់វិធានការស្រាវជ្រាវពីភាពមិនប្រក្រតី នៃការយកដីអាករឃុំរបស់រដ្ឋ ទៅលក់ឱ្យក្លាយជាកម្មសិទ្ធិឯកជន និងសុំឱ្យស៊ើបអង្កេតលម្អិតរឿងលុយជិត២០ម៉ឺនដុល្លារ ដែលបានពីការលក់ដីខាងលើនេះផងទាន ។
    ប្រជាពលរដ្ឋពិតជាមានងើយឆ្ងល់ថា ប្រាក់ដែលបានពីកាលក់ដីរដ្ឋខាងលើនេះ តើយកទៅប្រើប្រាស់ចំណាយលើអ្វីខ្លះឱ្យប្រាកដ? ទើបពលរដ្ឋស្ងប់ចិត្តពីព្រោះថា ការលក់ដីអាករឃុំសន្លុង ពលរដ្ឋបានដឹងសឹងតែគ្រប់ៗគ្នា ដោយពួកគាត់ម្នាក់ៗ រង់ចាំមើលថា រឿងនេះថ្នាក់ដឹកនាំមានបានដឹងដែឬទេ? ខណៈលុយជាង១០ម៉ឺនដុល្លារផ្សេងទៀត ដែលតម្កល់ទុកនៅ (វត្តសន្លុង) គឺបានពីការលក់ដី (មេទឹកសំឡូង)។ បើយោងតាមប្រសាសន៏របស់ប្រមុខរាជរដ្ឋាភិបាលកន្លងមកបានអោយដឹងថា គ្មានបុគ្គលរូបណាមានសិទ្ធិលក់ដីដែលជាដីគ្រប់ដោយរដ្ឋនោះទេ វាគ្មានតំលៃអីដីណាដែលជាតំលៃអនាគតរបស់យើងទេ ហើយវាគ្មានតំលៃណាដែលល្អបំផុតអាចកាត់តំលៃបាននូវកាថែរក្សាធនធានធម្មជាតិ ដែលជាផលប្រយោជន៏ដែលជាអត្តសញ្ញានជាតិធំជាងគេលើពិភពលោកនិងជាសម្រាប់ទុក្ខឱ្យកូនចៅយើងជំនាន់ក្រោយតទៅមុខទៀតនោះទេ ៕
    ជុំវិញការចុះផ្សាយនូវអត្ថបទខាង អង្គភាពយើងខ្ញុំរងចាំការបកស្រាយបំភ្លឺពីមន្ត្រីមូលដ្ឋាននិងភាគី ពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ តាមរបបស្តីពីច្បាប់អ្នកសារព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា ៕

You missed