Wed. May 20th, 2026

(ភ្នំពេញ)៖ នៅថ្ងៃចន្ទ-អង្គារ ២-៣កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨-១៩ ខែឧសភា ឆ្នាំ២០២៦ មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យា នៃអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង នៃក្រសួងពាណិជ្ជកម្ម បានចូលរួមធ្វើជំរឿនជាក់ស្ដែងតាមរចនាសម្ព័ន្ធ ដោយយុទ្ធនាការនេះត្រូវបានរៀបចំ និងអនុវត្តយ៉ាងយកចិត្តទុកដាក់ដោយគណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៃក្រសួងមុខងារសាធារណៈ។
ការចុះធ្វើជំរឿននេះ គឺជាការបោះជំហានដ៏សំខាន់មួយ ដើម្បីធានាបាននូវភាពសុក្រឹត តម្លាភាព និងប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងប្រព័ន្ធទិន្នន័យមន្ត្រីរាជការ ដែលស្របតាមអភិក្រមនៃការកែទម្រង់រដ្ឋបាលសាធារណៈយ៉ាងមុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងរយៈពេល ២ថ្ងៃកន្លងមក យើងសង្កេតឃើញថា យុទ្ធនាការនេះបានប្រព្រឹត្តទៅយ៉ាងរលូន មានរបៀបរៀបរយ។

You missed

error: Content is protected !!