Tue. May 19th, 2026

សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា នៅខេត្តសៀមរាប

សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧ​ត្ត​ម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន និងសុខសន្តិភាព ជូនដល់ព្រះរាជាណាចក្រកម្ពុជា និង​ប្រសិទ្ធិ​ពរជ័យ​ដល់​កងទ័ព​ជួរមុខ ដែលរៀបចំឡើងនៅប្រាសាទមេបុណ្យខាងកើត ប្រាសាទព្រះខណ្ឌ និងប្រាសាទអង្គរវត្ត ព្រះអង្គចេកព្រះអង្គចម ព្រះឥន្ទកោសីយ៍ និងថ្វាយភ្លេងដល់ ប្រតិមា ព្រះសិវៈរាំ (ក្រោយការផ្គុំឡើងវិញ ស្ថិតក្នុងអភិរក្សដ្ឋានអង្គរ) ខេត្តសៀមរាប ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស ត្រូវនឹងថ្ងៃទី ១៨ ខែឧសភា ឆ្នាំ២០២៦។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រារព្ធ​ព្រះរាជ​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​នៅ​ប្រាសាទភ្នំដា​នេះ ជាការ​រួម​ចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​ខ្មែរ និង​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​បុរាណ​ទៅកាន់​ពិភពលោក ក៏ដូចជា ការ​ទាក់ទាញ​ទេសចរ​ជាតិ និង​អន្តរជាតិ មក​ទស្សនា​នៅ​ប្រទេស​កម្ពុជា ជាពិសេស​ខេត្ត​សៀមរាប ។ ពិធី​នេះ​មិន​ត្រឹមតែ​ឆ្លុះបញ្ចាំង​អំពី​សីលធម៌​របស់​ប្រជាជន​ខ្មែរ ដែលមាន​ការគោរព​ដឹង​គុណ​ចំពោះ​ម្ចាស់​ទឹក​ម្ចាស់​ដី ទេវតា​រក្សា​លោក និង​បុព្វបុរស​ខ្មែរ​គ្រប់​ជំនាន់​ប៉ុណ្ណោះ​ទេ ហើយ​វា​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ទំនៀមទម្លាប់ និង​ប្រពៃណី​ដែលជា​ផ្នែក​មួយ​ នៃ​អត្តសញ្ញាណ​ជាតិ និង​វប្បធម៌​ខ្មែរ ដែល​ប្រជាជន​តែងតែ​ប្រារព្ធ​ជារឿយមក។

សម្តេចកិត្តិសង្គហបណ្ឌិត បានអញ្ជើញបូជាទៀនធូប និងគ្រឿងសក្ការៈនិងលេងភ្លេងថ្វាយទស្សបារមី និងបួងសួងថ្វាយព្រះពរជ័យព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា មន្ត្រីរាជការ ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។ ជាពិសេស សូបឲ្យប្រទេសជាតិ ជៀសផុតនូវជំងឺឧបទ្រពចង្រៃ និងជំងឺហេបូឡា ជៀសផុតពីគ្រោះធម្មជាតិនានា សម្បូរណ៍នូវទេសចរណ៍ មានសេដ្ឋកិច្ចរីកចម្រើន និងសូមប្រសិទ្ធិពរជ័យដល់កងទ័ពជួរមុខ និងនាំមកនូវសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ៕

error: Content is protected !!