Featured News
Posts List
Posts Slider
Posts Carousel
Latest News
លោក អេង វ៉ាន់ឌី អភិបាលរងស្រុកស្អាង ដឹកនាំមន្រ្តីសូរិយោដីចុះវាស់វែងដីនៅឃុំប្រាសាទត្រូវបានប្រជាពលរដ្ឋជាច្រើនគ្រួសារលើកគ្នាតវ៉ាមិនឲ្យចុះវាស់វែងព្រោះថាខ្លាចបាត់ដីរបស់ពួកគាត់!
ខេត្តកណ្តាល៖ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិលមិញ លោក អេងវ៉ាន់ឌី អភិបាលរង ស្រុកស្អាងដែលបានដឹកនាំមន្រ្តីសូរិយោដី ចំនួនពីរក្រុមគោលបំណងចុះទៅបាញ់ព្រំនិងវាស់វែងដីដែរស្ថិតនៅភូមិលេខ១ ឃុំប្រាសាទ ស្រុកស្អាងខេត្តកណ្តាលនោះ។ ក៏ប៉ុន្តែត្រូវបានផ្អាកសកម្មភាពទៅវិញភ្លាមៗដោយសាប្រជាពលរដ្ឋជាច្រើនគ្រួសារ បានប្រមូលផ្តុំគ្នានិងលើកគ្នាតវ៉ាយ៉ាងចាស់ដៃនៅចំពោះមុខលោក អេងវ៉ាន់ឌី អភិបាលរងស្រុកស្អាងម្នាក់នោះមិនឲ្យចុះវាស់វែងដីនៅចំណុចខាងលើនោះទេព្រោះខ្លាចបាត់ដីរបស់ពួកគាត់។ ដែលមានលិខិតកាន់កាប់និងអាស្រ័យផលជាយូរឆ្នាំមកហើយដែលមានការចុះហត្ថលេខាទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានមានភូមិឃុំត្រឹមត្រូវហើយពួកគាត់ក៏បានបង់ពន្ធដីត្រឹមត្រូវតាមច្បាប់ផងដែរ។ ក្នុងនោះប្រជាពលរដ្ឋក៏បានសំណូមពរឲ្យភាគីលោក ភឺនផល្លា ត្រូវយកឯកសារ មកបង្ហាញតទល់គ្នានៅសាលាឃុំមិនមែនចេះតែដើរចង្អុលដីគេឯងពាស់វាលពាលកាលនោះទេត្រូវមានឯកសារកាន់កាប់ដីស្របច្បាប់បានហៅថាពលរដ្ឋថ្លៃថ្នូរ។ នៅចំពោះមុខអ្នកសារព័ត៌មាន លោក អេងវ៉ាន់ឌី បានឲ្យដឹងថាការចុះវាស់វែងដីនៅឃុំប្រាសាទនេះតាមការស្នើសុំរបស់ លោក ភឺនផល្លា ក្នុងដំណាក់កាលនេះយើងចុះវាស់វែងដីធ្លីជាលក្ខណៈប្រព័ន្ធបន្ទាប់ពីប្រកាសតំបន់វិនិច្ឆ័យហើយនៅឃុំប្រាសាទយើងចុះវាស់វែងដីជូនប្រជាពលរដ្ឋបានស្នើសុំ។ បច្ចុប្បន្នដីជាន់គ្នាម្ចាស់ច្រើនយើងរកឲ្យឃើញដីនោះវាជាន់គ្នារបៀបម៉េចនៅពេលគាត់ដាក់ឯកសារមកយើងត្រូវត្រួតពិនិត្យ។ ដំណាក់កាលមួយទៀតដំណើរកាលវិនិច្ឆ័យត្រួតពិនិត្យឯកសារគាត់ទិញដីពីអ្នកណា។…
ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកំណត់ការទទួលខុសត្រូវរបស់អាជ្ញាធរដែនដី និងក្រសួងស្ថាប័នពាក់ព័ន្ធ ក្នុងការប្រើប្រាស់អាងទឹកបាធូ អាងទឹកដូនទយ និងអាងទឹកផ្សេងៗទៀតក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
ថ្លែងក្នុងកិច្ចប្រជុំពិភាក្សាករណីអាងទឹកដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង នាព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការចូលរួមពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឌិតទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានបញ្ជាក់ថាកិច្ចការនេះមិនអាចអនុវត្តតែម្នាក់ឯងបានទេគឺត្រូវមានការឯកភាពគ្នាចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធទើបការងារដំណើរការដោយរលូននិងមានប្រសិទ្ធភាព។#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
យន្តហោះខ្នាតតូចចំនួន ១៦គ្រឿង នឹងធ្វើការហោះសម្តែងនៅ ទីលានតេជោ ខេត្តព្រះសីហនុ នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ ២០២៤ ខាងមុខ
លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ចាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា៖រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែ មេសា ឆ្នាំ ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។ ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន ១៦ គ្រឿង…
បុគ្គល ជួន គន្ធា ដែលត្រូវសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធរឿងចែកដីរដ្ឋជូនពលរដ្ឋនៅស្រុកឱរ៉ាល់ សារភាពថា មានជាប់ពាក់ព័ន្ធជាមួយបុគ្គលច្រើននាក់ ហើយរៀបជាប្រព័ន្ធ!
កំពង់ស្ពឺ)៖ បុគ្គល ជួន គន្ធា ត្រូវបានកម្លាំងនគរបាលនៅឃាត់ខ្លួន នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទប្រកាន់បុគ្គលជួន គន្ធា ពីបទ «ប៉ុនប៉ងឆបោក និងញុះញង់ឲ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» កើតឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅចំណុចភូមិរោងម៉ាស៊ីន និងភូមិធ្នៀរ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ យោងតាមចម្លើយប្រាប់សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ…
សមត្ថកិច្ច ចាប់ខ្លួនលោក ជួន គន្ធា ដែលប្រកាសចែកដីរដ្ឋជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ!
ភ្នំពេញ៖ កម្លាំងនគរបាលនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនលោក ជួន គន្ធា តាមដីការបស់តំណាងអយ្យការខេត្តកំពង់ស្ពឺ ពាក់ព័ន្ធប្រកាសយកដីរដ្ឋទៅចែកជូនប្រជាពលរដ្ឋនៅឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការចាប់ខ្លួនលោក ជួន គន្ធា បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅភោជនីយដ្ឋានម្លប់ជម្ពូត្រជាក់ចិត្ត សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានចោទប្រកាន់លោក ជួន…