Wed. Mar 27th, 2024

Category: ព័ត៍មានជាតិ

ព្រះករុណាព្រះមហាក្សត្រសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋម៉ាល់ត៍ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយសារតាំង

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជ ហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម John Busuttil (ចន ប៊ូស៊ូធីល) ចូលក្រាបថ្វាយបង្គំ គាល់ថ្វាយសារតាំងនៅព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង វេលាម៉ោង ១១ ព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋម៉ាល់ត៍ តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ម៉ាល់ត៍ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសដ្ឋាននៅទីក្រុងប៉េកាំង។ដោយ៖ ទទក

ព្រះរាជឱកាសគម្រប់ខួបលើកទី ១៩

សូមព្រះបារមីព្រះមហាសេ្វតច្ឆត្រ និងវត្ថុស័ក្តិសិទ្ធិក្នុងលោកប្រោសប្រទាន ពរជ័យ សិរីមង្គល ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះរាជវរោកាសជយាភិរម្យនៃព្រះរាជពិធីបុណ្យខួបលើកទី១៩ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ (២៩ តុលា ២០០៤ – ២៩ តុលា ២០២៣) ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាត​ លំអោនកាយវាចាចិត្ត ​ក្រាបបង្គំទូលថ្វាយ​ ព្រះករុណាជាអម្ចាស់ជីវិ​តលើត្បូងជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត​ សូមព្រះអង្គមាន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ព្រះកាយពលខ្លាំងក្លា ដើម្បីគង់ប្រថាប់ជាម្លប់ដល់ប្រជានុរាស្ត្រជានិរន្តន៍ ទូលព្រះបង្គំជាខ្ញុំ សូមក្រាបបង្គំទូលថ្វាយនូវព្រះសព្វសាធុការពរជ័យសិរីមង្គល…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន​​១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ

នៅព្រឹក ថ្ងៃសៅរ៍ ១៤កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នេះជាជំនួបលើកទី៧ ក្រោយការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មី។

ក្រសួងព្រះបរមរាជវាំង ប្រកាសថា៖ ព្រះរាជសារដែលបានចុះផ្សាយក្នុងបណ្តាញសង្គមដោយជនអានាមិក ជាលិខិតក្លែងបន្លំពុំមែនជាព្រះរាជសារពិតប្រាកដ របស់ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ឡើយ។

ក្រសួងព្រះបរមរាជវាំង ប្រកាសថា៖ ព្រះរាជសារដែលបានចុះផ្សាយក្នុងបណ្តាញសង្គមដោយជនអានាមិក ជាលិខិតក្លែងបន្លំពុំមែនជាព្រះរាជសារពិតប្រាកដ របស់ព្រះមហាក្សត្រ និង សម្តេចព្រះមហាក្សត្រី ឡើយ។https://www.facebook.com/100076179581574/posts/pfbid026hpdr92Hi3vcrwdcVZ6LZg4C6JP1PP9KMkHSDzajjLzasHjq55fUBJz1NgwMB7kjl/

អបអរសាទរ ឃុំដំណាក់អំពិល ជាប់ជ័យលាភីក្នុងចលនាប្រឡងប្រណាំង “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦

រសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ លោក ខុន សេរីរដ្ឋា អភិបាល នៃគណៈអភិបាលស្រុកអង្គស្នួល បានអញ្ជើញដឹកនាំលោកស្រីមេឃុំដំណាក់អំពិល ដែលជាប់ជ័យលាភីក្នុងចលនាប្រឡងប្រណាំង “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ក្នុងក្របខ័ណ្ឌលក្ខណៈសម្បត្តិទី៦ ដើម្បីចូលរួមទទួលរង្វាន់ជ័យលាភី ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅសាលប្រជុំ ម៉ុក ម៉ារេត (ជាន់ទី៥) ទីស្ដីការក្រសួងបរិស្ថាន៕

រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធី អបអរសាទព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិខួបលើកទី១៩ឆ្នាំ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី..

នាព្រឹកថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានរៀបចំពិធី អបអរសាទព្រះរាជពិធីបុណ្យគ្រងរាជសម្បត្តិខួបលើកទី១៩ឆ្នាំ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាសកម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី។ ពីធីនេះបានប្រព្រឹត្តទៅនៅមុខបរិវេណសាលាខេត្ត…

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦

ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។ មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ…

ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រកាសសមាសភាពបន្ថែម ១៤រូបទៀត របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំស្តីពីការប្រកាសសមាសភាពចំនួន១៤រូបបន្ថែម របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ សូមរំលឹកថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេចបន្ថែមសមាសភាពអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លើចំនួនដែលមានស្រាប់នាពេលកន្លងមក។ ក្នុងសេចក្ដីសម្រេច សមាសភាពដែលត្រូវបានបន្ថែមនេះ សុទ្ធតែរដ្ឋមន្ដ្រីបណ្ដាក្រសួង និងស្ថាប័នដែលមានការពាក់ព័ន្ធ៕

អាកាសយាន្តដ្ឋានអន្តរជាតិ សៀមរាបអង្គរ

Siemreap Angkor International Airport ✈️🇰🇭📷 កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍ នគរូបនីយកម្ម #ការរៀបចំក្រុង #ដោះស្រាយការកកស្ទះចរាចរណ៍ #មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដី #ភូមិបាលក្រុងស្រុកខណ្ឧ័ #ភូមិឃុំសង្កាត់មានសុវត្ថិភាព #លក្ខណៈសម្បត្តិទី១ #វិមជ្ឈការនិងវិសហមជ្ឈការ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ត្រឡប់មកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុខសុវត្ថិភាព និងជោគជ័យ

នាទៀបភ្លឺថ្ងៃសៅរ៍ ទី២១ តុលា ២០២៣ បន្ទាប់ពីអញ្ជើញទៅចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន និងកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ។

You missed