Mon. Mar 25th, 2024

Category: ព័ត៍មានជាតិ

លទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងខេត្តត្បូងឃ្មុំ គណបក្សប្រជាជន ទទួលបាន ៤៥៤សំឡេង

ភ្នំពេញ៖ ដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបឋមឲ្យដឹងថា សន្លឹកឆ្នោតសរុប ចំនួន៥៤២សំឡេង។ ក្នុងចំណោមសន្លឹកឆ្នោតបានការ ចំនួន៥៤២សន្លឹកនោះ បណ្ដាគណបក្សនយោបាយទទួលបាន៖ទី១៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន ៤៥៤សំឡេង។ទី២៖ គណបក្សឆន្ទៈខ្មែរ ទទួលបាន ៨៨សំឡេង។ទី៣៖ គណបក្សកម្លាំងជាតិ មិនទទួលបានសំឡេង។ទី៤៖ គណបក្សហ្វ៊ុនស៉ិនប៉ិច មិនទទួលបានសំឡេង។ ចំពោះសន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ធានាបានល្អ បិទបញ្ចប់ការបោះឆ្នោតដោយជោគជ័យ ក្នុងបរិយាកាសល្អប្រសើរ ពុំមានគណបក្សណាមួយជំទាស់…

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២០០០ នាក់ មកពីក្រុងស្រុកទាំង ៧ នៃខេត្តក្រចេះ បិទយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

ឯកឧត្តម នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំសមាជិកសមាជិកគណបក្សប្រជាជនកម្ពុជាជាង ២០០០ នាក់ មកពីក្រុងស្រុកទាំង ៧ នៃខេត្តក្រចេះ បិទយុទ្ធនាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅភូមិភាគ ៥ មណ្ឌលក្រចេះនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។ យុទ្ធនាការនេះក៏មានការអញ្ជើញចូលរួមពីអ្នកតំណាងរាស្ត្រមណ្ឌលក្រចេះឯកឧត្តម ពេជ្រ ប៊ុនធិន, ឯកឧត្តម អ៉ឹម ចាន់ថុល, ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ និងក្រុមការងារគណបក្សចុះមូលដ្ឋានខេរ្រក្រចេះ។ ពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោតដែលមានការដង្ហែរក្បួននៅក្នុងទីរួមខេត្តក្រចេះ ជាមួយជ័យឃោស…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា..

នៅព្រឹកថ្ងៃចន្ទទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា ដែលជាប្រភេទស្ពានបេតុងភ្លោះ មានប្រវែង ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើមពីត្រើយខាងលិចទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់នៅត្រើយខាងកើតទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ៕

ព្រះធម្មវនវាសី ចន្ទ មុនី នាំមកនូវដង្វាយជា រូបិយវត្ថុចំនួន ៤០លានរៀល  អង្ករ២០តោន ផ្កាឈូកកសាងអំពីមាសសុទ្ធ៥ទង ថ្វាយព្រះមហាក្សត្រ

ភ្នំពេញ ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតថ្វាយសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា យាងនាំគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី និងសិស្សគណរបស់សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយ មានចំនួន ១៤អង្គ/រូប យាង និមន្ត និងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់នៅព្រះមហាប្រាសាទខេមរិន្ទ ក្នុងព្រះបរមរាជវាំង វេលាម៉ោង១០ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ក្នុងឱកាសដែលគណៈប្រតិភូព្រះធម្មវនវាសី ចន្ទ មុនី បាននាំមកនូវដង្វាយជា រូបិយវត្ថុចំនួន…

កីឡាទូកក្ដោង បញ្ចប់ការបណ្ដុះបណ្ដាលមន្ដ្រីបច្ចេកទេសសម្រាប់ការប្រកួតជាតិ-អន្ដរជាតិនានា

សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបញ្ចប់វគ្គបណ្ដុះបណ្ដាលមន្រ្តីបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្តោងឆ្នាំ២០២៣ ដោយជោគជ័យ ក្រោយប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាទូកក្តោង ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប Bay of Lights ខេត្តព្រះសីហនុ។ ពិធីបិទវគ្គនេះ ក៏មានការចូលរួមពីលោកឧត្តមនាវីទោ គឹម សាវុធ មេបញ្ជាការរង បញ្ជាការដ្ឋានមូលដ្ឋានសមុទ្រផងដែរ។ លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធ បានបានបញ្ជាក់ថា ក្រោយពីការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ កាលពីឆ្នាំ២០២៣ កន្លងទៅ សហព័ន្ធបានទទួលនូវមេដាយ ចំណេះដឹង បទពិសោធន៍ល្អៗជាច្រើន និងចំណុចខ្វះខាតមួយចំនួន…

សារព័ត៌មាន គឺជាអំណាចទី៤ និងជាស្ពានភ្ជាប់ដំណឹងទៅមករវាងរាជរដ្ឋាភិបាលជាមួយនឹងប្រជាជន

សម្តេចធិបតី៖ “កម្ពុជាប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស ជាមូលដ្ឋានផ្តល់ការការពារលំហសិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានទូទៅ ដោយផ្អែកលើមូលដ្ឋានច្បាប់។ មូលដ្ឋានច្បាប់ដែលធានាដល់ភាពសុខដុមរមនាក្នុងសង្គមជាតិ និងឱកាសប្រកបដោយនិរន្តរភាពនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យទាំងផ្នែកនយោបាយ សន្តិសុខ សង្គម និងសេដ្ឋកិច្ច”។

បងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង និងស្វីស

ទីក្រុងប៉ារីស សាធារណរដ្ឋបារាំង ល្ងាចថ្ងៃសៅរ៍ ទី១៤ មករា ២០២៤

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» ខេត្តកោះកុង

នៅព្រឹកថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះ សម្ដេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» ស្ថិតក្នុង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា នៅខេត្តកោះកុង។ «ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉» គឺជាសមិទ្ធផលថ្មីមួយទៀត…

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់សិស្សប្រឡងជាប់និទ្ទេស A និងសិស្សានុសិស្សប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយអាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់សិស្សដែលប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ទទួលបាននិទ្ទេស A ចំនួន៩នាក់ និងសិស្សានុសិស្សសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតប្រឹងប្រែងសិក្សារៀនបន្ថែមទៀត ជាពិសេសជំនាញបច្ចេកវិទ្យា និងភាសាបរទេស ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា…

ព្រឹកស្អែក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដង្ហែព្រះមហាក្សត្រ យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលមុខប្រាសាទអង្គរវត្ត”

នៅព្រឹក ថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នឹងអញ្ជើញដង្ហែ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត” ។ «ស្ពានហាលមុខប្រាសាទអង្គរវត្ត» បានចាប់ផ្តើមជួសជុលឡើងវិញកាលពីអំឡុងឆ្នាំ ២០១៦ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា និងសាកលវិទ្យាល័យសូហ្វីយ៉ា នៃប្រទេសជប៉ុន…

You missed