Fri. Apr 19th, 2024

Author: admin

តើមូលហេតុអ្វីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤ មានសន្ទុះខ្លាំងក្លាដោយមានការចូលរួមពីប្រជាពលរដ្ឋខ្មែរជាងឆ្នាំមុន?

ភ្នំពេញ៖ ពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិដែលមានរយៈពេល៤ថ្ងៃត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ។ ជាការកត់សម្គាល់ពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២៤នេះត្រូវបានអ្នកតាមដានសង្គមនិង ប្រពៃណីយ៍វប្បធម៌ខ្មែរមើលឃើញដូចៗគ្នាថាមានសន្ទុះខ្លាំងក្លានិងមានការចូលរួមកំសាន្តពីសំណាក់ប្រជាពលរដ្ឋខ្មែរជាងបណ្តាឆ្នាំមុនៗ។ តើការចូលរួមដ៏គគ្រឹកគគ្រេងរបស់ពលរដ្ឋខ្មែរឆ្នាំនេះមានជាប់ពាក់ព័ន្ធរឿងជាតិនិយមដែរឬទេ? ក្នុងការដាក់សង្ក្រាន្តរបស់ថៃទៅក្នុងបេតិកភណ្ឌអរូបីរបស់អង្កការ UNESCO ឬយ៉ាងណា?។ យោងតាមប្រសាសន៍ របស់ លោកព្រឹទ្ធាចារ្យ ព្រឿង ឈាងអ្នកជំនាញផ្នែកវប្បធម៌ខ្មែរនិងជាទីប្រឹក្សាក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានធ្វើការកត់សម្គាល់ថា មានបញ្ហាធំ២ដែលជម្រុញឲ្យមានការចូលរួមដ៏អធិកអធមពីមហាជនខ្មែរ ទី១៖ ការវិវត្តន៍របស់ប្រទេសកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃមានការជឿនលឿនទៅមុខប្រជាពលរដ្ឋគាត់មានជីវភាពធូរធា ។ ទី២៖ដោយសារឥទ្ធិពលសង្រ្កាន្តនេះបូកផ្សំដោយមានការបកស្រាយរបស់រដ្ឋាភិបាលដែលមានក្រសួងវប្បធម៍បកស្រាយទៅគេយល់ហើយកាលពីមុនគេមិនទាន់យល់។ លោក បានបន្តថាការអប់រំផ្សព្វផ្សាយយល់ពីសង្រ្កាន្តខ្មែរវាធំជាងឥទ្ធិពលចុះបញ្ជឺសង្ក្រានថៃក្នុងត្រូវបានបញ្ជ្រាបជាយូរមកហើយមិនមែនទើបតែថៃដាក់សង្រ្កាន្តរបស់ខ្លួនចូលទៅអង្កការ UNESCO នោះទេ។ កាលពីអង្គរសង្រ្កានមុនគឺជាដើមចមនៃការយល់ដឹងអំពី សង្រ្កាន្ត ហ្នឹងឯងសង្រ្កានគឺខាងស.ស.យ.ក .គេបញ្ជ្រាបមិនមែនត្រឹមតែខេត្តសៀមរាបនោះទេគឺទៅតាមមូលដ្ឋានក្រោយមកសាយភាយមកគ្រប់បណ្តាខេត្តក្រុងនិងរាជធានី។…

បទយកការណ៍ ជុំវិញពិធីសង្ក្រាន្តអូររាំងឪ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន

កម្ពុជាបានប្រារព្ធពិធីសង្ក្រាន្ដឆ្នាំថ្មី ដែលជាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គ្រប់បណ្ដាភូមិ ស្រុក រាជធានី ខេត្ត ទូទាំងប្រទេស ដេីម្បីអបអរសាទរ និងទទួលទេវតាឆ្នាំថ្មី ដែលត្រូវនឹងឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៧ ឈានចូល ២៥៦៨ ក្នុងគ្រឹះស័ករាជ ២០២៤។ បេីក្រឡេកមេីលទៅមួយជ្រុង នៃខេត្តត្បូងឃ្មុំវិញ ស្រុកអូររាំងឪ ក៏បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែរ ដោយហៅថា សង្ក្រាន្តអូររាំងឪ២០២៤ ក្រោមគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមកាងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងស្រុកពញាក្រែក…

សំណុំរឿងក្រុមហ៊ុនប្រ៊ីលាននរបស់ឡេង ចាន់ណា៖ សាលាដំបូងខេត្តសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន​១៨៣​​ និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទចំនួន​ ៥​រូបរួមមានទាំង ឡេង ចាន់ណា, កំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានាទាំងសវតាជាតិនិងទ្រព្យសម្បត្តិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់

សំណុំរឿងក្រុមហ៊ុនប្រ៊ីលាននរបស់ឡេង ចាន់ណា៖ សាលាដំបូងខេត្តសៀមរាបសម្រេចបង្កកគណនីធនាគារចំនួន​១៨៣​​ និងទ្រព្យសម្បត្តិមួយចំនួន, សម្រេចឃុំខ្លួនជនត្រូវចោទចំនួន​ ៥​រូបរួមមានទាំង ឡេង ចាន់ណា, កំពុងស៊ើបអង្កេតលើអ្នកពាក់ព័ន្ធនានាទាំងសវតាជាតិនិងទ្រព្យសម្បត្តិ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់

នៅក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការសេវាសាធារណៈតាមប្រព័ន្ធឌីជីថល របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី៩ ខែ​មេសា ឆ្នាំ​២០២៤​ ឯកឧត្តម សាយ សំអាល់ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសេវាគាប់ចិត្តដែលកើតឡើងនាពេលនេះ។

នេះគឺជាផ្លែផ្កាដែលកើតចេញពីការជ្រោងទង់សាមគ្គីឯកភាពផ្ទៃក្នុងរបស់ក្រសួង ព្រមទាំងការចូលរួមយ៉ាងសកម្មដោយភាតរភាព និងភាពស្និទ្ធស្នាល ក្នុងស្មារតីទទួលខុសត្រូវខ្ពស់រួមគ្នារបស់ក្រសួង ស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ហើយសមិទ្ធផលនាពេលនេះគឺជាការរួមចំណែកកសាងរដ្ឋាភិបាលឆ្លាតវៃ ដោយឈរលើមូលដ្ឋាននៃការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធនិងបច្ចេកវិទ្យាឌីជីថលជាប្រព័ន្ធអេកូឡូស៊ី សំដៅបង្កើតបរិយាកាសអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថលប្រកបដោយបរិយាបន្ន។#កអក #ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់#MLMUPC

ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីបិទកម្មវីធីសង្ក្រាន្តអូររាំងឪ..

ខេត្តត្បូងឃ្មុំ÷ នៅសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ង៉ូវ បូរីណា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអនុប្រធានទី២ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ,ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកអូររាំងឪ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទព្រឹត្តិការណ៍សង្ក្រាន្តអូរាំងឪ ដែលប្រព្រឹត្តទៅអស់រយៈពេល ៥ថ្ងៃ ក្នុងព្រះរាជពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ក្នុងសួនឧទ្យានទន្លេស្ងួត ស្ថិតនៅភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់…

ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីចូលរួមបើកកម្មវិធីសង្ក្រាន «ស្រុកអូរាំងឪ»

ត្បូងឃ្មុំ ÷ នារសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ «ស្រុកអូរាំងឪ» ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខនេះ។ ក្នុងនោះផងដែរ ក៏មានការអញ្ជើញចួលរួមយ៉ាងច្រើនកុះករពីសំណាក់ មន្ត្រីថ្នាក់ដឹកនាំក្រសួងបរិស្ថាន មន្ត្រីថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ មន្ត្រីសាលាស្រុកអូរាំងឪ លោកគ្រូ អ្នកគ្រូ ក្រុមយុវជន និងប្អូនៗសិស្សានុសិស្ស ព្រមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើនទៀត ដែលកម្មវិធីនេះប្រារព្វធ្វើឡើងនៅ «សួនឧទ្យានទន្លេស្ងួត» មានរយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ រហូតដល់ ១៦…

ចាប់ខ្លួនចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យទី២ និងអតីតប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ពីបទក្លែងបន្លំឯកសារសាធារណ:!

ភ្នំពេញ៖ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន ៖ ឈ្មោះ គឹម ថាយមុនី ចៅសង្កាត់រងទី២ នៃសង្កាត់ស្ទឹងមានជ័យ ទី២ ខណ្ឌមានជ័យនិងឈ្មោះ ដាង ប៊ុនហាក់ អតីតប្រធានគណៈកម្មការប្រតិបត្តិការគណបក្សភ្លើងភ្លើងទៀន ខណ្ឌជ្រោយចង្វារ និងជាតំណាងគណបក្សឆន្ទៈខ្មែរ ពីបទក្លែងបន្លំឯកសារសាធារណៈ ។ ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ ដោយលោក សៀង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

វិទ្យាល័យ ហ៊ុនសែន តាគោក ស្រុកព្រះស្តេច បានរៀបចំសង្ក្រានឆ្នាំថ្មីដើម្បីអបអរបុណ្យចូលឆ្នាំ! 

(ព្រៃវែង)៖ នាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ជួន សុខេម អគ្គនាយិការងកំពង់ផែស្វយ័តភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហុឺ បាវី អគ្គនាយកកំពង់ផែស្វយ័តភ្នំពេញបានអញ្ជើញជាគណៈអធិបតីបើកពិធីសង្ក្រានឆ្នាំថ្មីដែលលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក៏ដូចជាគណៈកម្មការគ្រប់គ្រង វិទ្យាល័យ ហ៊ុនសែន តាគោក ស្រុកព្រះស្តេចបានរៀបចំសង្ក្រានឆ្នាំថ្មី ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់នាពេលឆាប់ៗថ្ងៃខាងមុខនេះ។ ក្នុងនោះក៏មានរៀបចំពិធីលេងកម្សាន្ត ជាច្រើនប្រភេទទៅតាមទម្រង់បែបបទសិល្បៈវប្បធម៌ខ្មែរ និងមានការអញ្ជើញចូលរួមពីសមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងអាជ្ញាធរក្នុងស្រុកព្រះស្ដេច និងយុវជនប្រុសស្រីជាច្រើននាក់អ្នកផងដែរ។ ថ្លែងក្នុងឱកាសនោះ លោក អាំ សុផល គណៈកម្មការគ្រប់គ្រងវិទ្យាល័យដែលបានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តថ្ងៃ…

មន្ត្រីក្រោមឱវាទប្ដឹង សុំដកអភិបាលស្រុកឆែប ដោយថាគ្មានសមត្ថភាពដឹកនាំ ប្រកាន់បក្ខពួកបង្កជម្លោះផ្ទៃក្នុង និងប្រើប្រាស់ថវិកាមិនត្រឹមត្រូវ!

(ព្រះវិហារ)៖ លោក ឡង់ សុបិន អភិបាលស្រុកឆែប ខេត្តព្រះវិហារ ត្រូវមន្ត្រីក្រោមឱវាទប្ដឹងសុំដកចេញពីមុខតំណែង។ ដោយផ្អែកថា លោកអភិបាលស្រុករូបនេះ«ដឹកនាំប្រកាន់បក្ខពួក បង្កជម្លោះផ្ទៃក្នុង តែងតែធ្វើទុក្ខបុកម្នេញមន្ត្រីក្រោមឱវាទ។គ្មានចំណេះដឹងផ្នែករដ្ឋបាល គ្មានសមត្ថភាពជាអ្នកដឹកនាំ ដោយថែមទាំងសហការជាមួយ(មន្ត្រីចូលនិវត្តន៍)និងក្រុមហ៊ុនចំការអំពៅចិន។ ដើម្បីយកដីសប្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចំការអំពៅចិន មកជួលឲ្យពលរដ្ឋ ដាំដំឡូងមី ក្នុង១ហិកតាៗជិត១លានរៀល»។-នេះបើយោងតាម លិខិតបណ្ដឹងដោយបើកចំហ.របស់មន្ត្រីក្រោមឱវាទ ដែលបានគោរពជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ប៉ុន្តែករណីនេះត្រូវលោក ឡង់ សុបិន បដិសេធចោល។នៅក្នុងលិខិតនោះបានអះអាងថា«យើងខ្ញុំជាមន្ត្រីរាជការនៅចំណុះរដ្ឋបាលស្រុកឆែប ក្រុមប្រឹក្សាឃុំទាំង៨…

ថ្នាក់ដឹកនាំមន្ទីរបរិស្ថានខេត្តស្វាយរៀង យកមេឃទ្រាប់អង្គុយ ហ៊ានចេញអាជ្ញាប័ណ្ណឲ្យរោងចក្រ ដោយមិនឆ្លងពិគ្រោះយោបល់សមត្ថកិច្ចក្រសួងបរិស្ថាន !

ដើម្បីធានានូវភាពរលូន និងប្រសិទ្ធភាព នៃដំណើរការរាល់ការងាររបស់ក្រសួង ស្ថាប័ន មន្ត្រីរាជការទាំងអស់ ត្រូវបំពេញការងារដោយគោរពតាមឋានុក្រម តួនាទី និងភារកិច្ច ទៅតាមនីតិវិធី និងបទប្បញ្ញត្តិដែលមានជាធរមាន ។ ថ្នាក់នីមួយៗ ត្រូវធ្វើការដោយការទទួលខុសត្រូវខ្ពស់នូវរាល់សំណុំលិខិតដែលត្រូវសុំឆ្លង ពិគ្រោះយោបល់ និងឯកសារផ្សេងៗទៀត ទៅតាមសិទ្ធិ តួនាទី និងភារកិច្ច ជូនទៅថ្នាក់លើរបស់ខ្លួនដោយខានពុំបាន ។ ដឹងហើយ ឮហើយ ចុះហេតុអ្វី បានជាថ្នាក់ដឹកនាំរបស់មន្ទីរបរិស្ថានខេត្តស្វាយរៀង ប្រព្រឹត្តទង្វើមិនសមរម្យ ប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន យកមេឃទ្រាប់អង្គុយ ដោយមិនបានពិគ្រោះយោបល់ជាមួយសមត្ថកិច្ច របស់ក្រសួងបរិស្ថាន ហ៊ានអត្តនោម័តចេញលិខិតទៅឲ្យរោងចក្រ…

You missed